ទិដ្ឋភាពទូទៅ
តាមរយៈការងាររបស់យើងជាមួយសហគមន៍កម្ពុជា, អង្គការសុខភាពថ្លើម LiverWell មានគោលបំណងចង់ធ្វើឱ្យសហគមន៍កម្ពុជាមានការរីកចំរើននូវចំណេះដឹង និងទទួលបានព័ត៌មានសុខភាព និងសេវាកម្មគាំទ្រឯកទេសសម្រាប់ការព្យាបាលជំងឺថ្លើម និងលុបបំបាត់ការមាក់ងាយ ក៏ដូចជាការរើសអើងផេ្សងៗ។
គោលបំណងរបស់យើងគឺបំបែកនៅឧបសគ្គក្នុងការប្រើប្រាស់ការថែទាំសុខភាព គម្លាតនៃចំណេះដឹង បង្កើតធនធានដែលពាក់ព័ន្ធ និងការយល់ដឹងអោយកាន់តែច្បាស់អំពីបទពិសោធន៍ផ្ទាល់ខ្លួន។
មតិកែលម្អ និងសំណើពីសហគមន៍អំពីការអភិវឌ្ឍន៍គម្រោងរបស់យើង ដោយកំណត់គោលដៅទៅលើសហគមន៍ដែលរងផលប៉ះពាល់ដោយជំងឺរលាកថ្លើមប្រភេទវីរុស និងជំងឺថ្លើម។
ប្រសិនបើអ្នកជាផ្នែកមួយនៃសហគមន៍កម្ពុជារបស់យើង ឬធ្វើការជាមួយសហគមន៍កម្ពុជា ហើយចង់បង្កើនចំណេះដឹង និងលទ្ធភាពទទួលបានសុខភាពថ្លើមកាន់តែប្រសើរ
សូមទំនាក់ទំនងមកយើងខ្ញុំតាមរយះបំពេញទម្រង់ខាងក្រោម៖
ថ្លើមរបស់អ្នក, សុខភាពរបស់អ្នក
ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B (HBV) មេរោគនេះអាចបណ្តាលឱ្យរលាកថ្លើមរយះពេលខ្លីនិងបង្កទៅជារ៉ាំរ៉ៃ ចាប់ពីកំរិតស្រាលរយៈពេលពីរបីសប្តាហ៍រហូតដល់កំរិតធ្ងន់ធ្ងរពេញមួយជីវិត។
នៅទូទាំងពិភពលោក មនុស្សប្រមាណ 257,000 នាក់កំពុងរស់នៅជាមួយមេរោគរលាកថ្លើមប្រភេទ B។
យ៉ាងហោចណាស់មានមនុស្ស 230,000នាក់ មានមេរោគថ្លើមបេនៅប្រទេសអូស្ត្រាលី។ ក្នុងនោះដែរប្រជាជនខ្មែរប្រមាណ ១ ក្នុងចំណោម ១២នាក់ដែលរស់នៅប្រទេសអូស្ត្រាលីមានមេរោគថ្លើមបេ។ ហើយនេះគឺជាអត្រាខ្ពស់មួយគួរឲ្យបារម្ភបំផុត។
អ្វីដែលយើងបានធ្វើ
កិច្ចសម្ភាសន៍ផ្ទាល់ក្នុងកម្មវិធី My Health នៅ SK Media
SK Media គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយដែលមានបំណងផ្តល់ព័ត៌មានចែកចាយដល់ប្រជាជនកម្ពុជាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកម្ពុជា។
ដើម្បីទស្សនាកិច្ចសម្ភាសន៍ សូមចុចនៅទីនេះ។
វគ្គអប់រំខ្លីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីរបស់ប្រទេសកម្ពុជា។ ក្នុងពិធីនេះជាទូទៅប្រជាជនកម្ពុជាតែងតែជួបជុំគ្នានៅវត្តដើម្បីទទួលបានការប្រសិទ្ធពរជ័យពីព្រះសង្ឃ។
វគ្គអប់រំសុខភាពថ្លើម នៅសមាគមវិចតូរីយ៉ាកម្ពុជា។
សមាគមកម្ពុជានៃវិកតូរីយ៉ា (CAV) គឺជាអង្គការមិនរកប្រាក់ចំណេញក៏ដូចជាសហគមន៍ដែលមិនប្រកាន់និន្នាការនយោបាយ មិនប្រកាន់បក្សពួកនិងសាសនា។ ចាប់តាំងពីឆ្នាំ 1985 CAV បានផ្តល់សេវាសុខុមាលភាពដល់ប្រជាជនកម្ពុជាដែលរស់នៅរដ្ឋVictoria ប្រទេសអូស្ត្រាលី។
ការផ្សព្វផ្សាយនៅក្នុងទស្សនាវដ្តីរបស់សមាគមសមាគមកម្ពុជានៃវិកតូរីយ៉ា
បទពិសោធន៍រស់នៅ
បទសម្ភាសន៍ជាមួយអ្នកដែលមានបទពិសោធន៍ផ្ទាល់នៃជំងឺរលាកថ្លើមប្រភេទ B
អតីតប្រធានអង្គការអាទិភាពប្រជាជនរបស់យើងលោកសម្បត្តិ មីមានឱកាសក្នុងការសម្ភាសលោកលឹម គឹមស៊ា អំពីបទពិសោធន៍រស់នៅជាមួយជំងឺរលាកថ្លើមប្រភេទBដោយលោកជាមនុស្សម្នាក់ដែលបានធ្វើអន្តោប្រវេសន៍ទៅអូស្ត្រាលីពីប្រទេសកម្ពុជា។ លោកលឹម គឹមស៊ានិយាយលើប្រធានបទដូចជា ការធ្វើរករោគវិនិច្ឆ័យ ការទទួលការព្យាបាលនិងជីវភាពរស់នៅប្រចាំថ្ងៃជាមួយជំងឺរលាកថ្លើមប្រភេទ B ។
ដើម្បីទស្សនាកិច្ចសម្ភាសន៍របស់ គឹម សៀលឹម សូមចុចនៅទីនេះ។
អ្នកស្ម័គ្រចិត្ត
HEP Hero ប្រាក់ ពិសិដ្ឌ
ប្រាក់ ពិសិដ្ឌ ជាអតីតវេជ្ជបណ្ឌិតនៅកម្ពុជាដែលមានបរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ហើយបច្ចុប្បន្នជាសហរៀបចំកម្មវិធី SK Health Time នៅលើ Facebook សម្រាប់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី។
HEP Hero Richard Lim
Richard Lim គឺជាឱសថការីដែលផ្តល់ចំណេះដឹងសុខភាពដល់សហគមន៍ផ្សេងៗក្នុងស្រុកនិងអន្តរជាតិ។
HEP Hero Youhorn Chea
ក្នុងនាមជាអភិបាលក្រុង Greater Dandenong និងជាអតីតអ្នកជំងឺរលាកថ្លើមប្រភេទC លោកYouhorn សង្ឃឹមថាការចែករំលែករឿងរបស់គាត់អាចផ្សព្វផ្សាយទៅកាន់សហគមន៍អោយកាន់តែទូលំទូលាយដើម្បីជួយពួកគេឱ្យយល់ពីភាពធ្ងន់ធ្ងរនៃជំងឺនេះ និងជម្រើសនៃការព្យាបាលដែលសមស្រប។